អ្នកវាយប្រហារ ប្រើធ្នូនិងព្រួញ សម្លាប់រង្គាលនៅប្រទេស ន័រវែស

4 days ago 4

មនុស្សចំនួន ៥ នាក់ត្រូវបានស្លាប់និង ២ នាក់ទៀតរងរបួសនៅប្រទេសន័រវែស បន្ទាប់ពីបុរសម្នាក់ប្រើធ្នូនិងព្រួញវាយប្រហារពួកគេ។

ប៉ូលិសបានទទួលសេចក្តីរាយការណ៍ដំបូង អំពីការវាយប្រហារក្នុងទីក្រុង Kongsberg ភាគនិរតីរដ្ឋធានី Oslo នៅម៉ោងប្រហែល ១៨:១៣ នាទី (ម៉ោងក្នុងស្រុក)។

មេប៉ូលិសលោក Oeyvind Aas បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយហាក់ដូចជាធ្វើសកម្មភាពតែម្នាក់ឯងគត់។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យបាននិយាយថា ប៉ូលិសនឹងធ្វើការស៊ើបអង្កេតថាតើ វាជាអំពើភេរវកម្មឬយ៉ាងណា។

អ្នកវាយប្រហារបានធ្វើសកម្មភាពនៅខាងក្នុងផ្សារទំនើប Coop Extra នៅផ្នែកខាងលិចទីក្រុង Kongsberg។ ម្នាក់ក្នុងចំណោមអ្នករងរបួស គឺជាមន្រ្តីប៉ូលិសនៅក្នុងហាង។

ក្រុមមន្រ្តីក៏កំពុងស៊ើបអង្កេតផងដែរថា តើអ្នកវាយប្រហារបានប្រើអាវុធផ្សេងទៀតដែរឬទេក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា ន័រវែស ត្រូវបានគេស្គាល់ថាជាប្រទេសមានសន្តិភាព ប៉ុន្តែប្រទេសនេះបានទទួលរងនូវការបាញ់ប្រហារសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០១១ នៅពេលដែលក្រុមជ្រុលនិយម Anders Behring Breivik បានសម្លាប់មនុស្សចំនួន ៧៧ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បណ្តុំវីដេអូស្តែងៗ នៃការបាញ់ប្រហារក្នុងសាកលវិទ្យាល័យ រុស្ស៊ី កាលពីម្សិលមិញ

The post អ្នកវាយប្រហារ ប្រើធ្នូនិងព្រួញ សម្លាប់រង្គាលនៅប្រទេស ន័រវែស appeared first on Kampuchea Thmey Daily.

<p>មនុស្សចំនួន ៥ នាក់ត្រូវបានស្លាប់និង ២ នាក់ទៀតរងរបួសនៅប្រទេសន័រវែស បន្ទាប់ពីបុរសម្នាក់ប្រើធ្នូនិងព្រួញវាយប្រហារពួកគេ។</p> <div class="wp-block-image"><figure class="aligncenter is-resized"><img loading="lazy" src="https://www.kampucheathmey.com/wp-content/uploads/2021/10/Several-killed-when-attacked-by-a-man-armed-with-a.jpg" alt="" width="742" height="505"></figure></div> <p>ប៉ូលិសបានទទួលសេចក្តីរាយការណ៍ដំបូង អំពីការវាយប្រហារក្នុងទីក្រុង Kongsberg ភាគនិរតីរដ្ឋធានី Oslo នៅម៉ោងប្រហែល ១៨:១៣ នាទី (ម៉ោងក្នុងស្រុក)។</p> <p>មេប៉ូលិសលោក Oey...
Read Entire Article