NIH​ រក​ឃើញ​ អ្នក​ចាក់​វ៉ាក់​សាំង J&J​ បើ​ចាក់​ Pfizer​ ឬ​ Moderna ជា​ដូស​ជំរុញ​គឺ​ល្អ​

4 days ago 4

អ្នក​​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ Johnson & Johnson ​នឹង​កើត​មាន​កម្រិត​ប្រសិទ្ធភាព​ល្អ ប្រសិន​បើ​ចាក់​​​វ៉ាក់សាំង Pfizer ឬ Moderna ជា​ដូសជំរុញ​បន្ថែម។ នេះ​បើ​តាម​ការ​សិក្សា​របស់​អាមេរិក​ដែល​រំពឹង​ខ្ពស់​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ។

វិទ្យាស្ថាន​សុខភាព​ជាតិ (NIH) បាន​សិក្សា​លើ​​ការ​ចាក់​វ៉ាក់សាំងបង្ការកូវីដ-១៩​​ចម្រុះ​គ្នា​ចំពោះ​មនុស្ស​ធំ​ជាង​៤៥០​នាក់​ដែល​បាន​ចាក់​ហោច​ណាស់​១​ដូស​ក្នុង​ចំណោម​វ៉ាក់សាំង​៣​​ប្រភេទ​ដែលកំពុង​​ប្រើ​​នៅ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​គឺ J&J, Moderna និង​ Pfizer។ ការ​សិក្សា​​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើ​ មាន​គុណ​សម្បត្តិ ឬ​គុណ​វិបត្តិ​ណា​មួយ​ចំពោះ​ការ​ចាក់​ដូស​ជំរុញ​ផ្សេងគ្នា។

អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម និង​ទទួល​យក​ការ​ចាក់​ដូស​ជំរុញ​ជា​វ៉ាក់សាំង​ដដែល ឬ​វ៉ាក់សាំង​ផ្សេង​ពី​​ក្រុម​ហ៊ុន​ផ្សេង។ កម្រិត​អង់ទីគ័រត្រូវ​វាស់​វែងក្នុង​រយៈ​ពេល​២​សប្តាហ៍ និង៤​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូស​ជំរុញ។

យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ចាក់​បញ្ចូល​គ្នា​វ៉ាក់សាំង​ដដែល​ទាំង​អស់​បង្កើន​កម្រិត​អង់ទីគ័រ​ខ្ពស់​ជាង ទោះ​ជាយ៉ាង​ណា ការ​ចាក់​វ៉ាក់សាំង​ Pfizer និង​ Moderna ជា​ដូស​ជំរុញ​ទំនង​ជា​ដំណើរ​ការ​ល្អបំផុត​។ មនុស្ស​ដែល​ចាក់​​ដូស​ជំរុញ Moderna ឬ Pfizer មានការ​កើន​ឡើង​ខ្ពស់​​នៅ​ក្នុង​ការ​ឆ្លើយ​តប​អង់ទីគ័រ​​​ជាង​អ្នក​ដែល​ចាក់​វ៉ាក់សាំង J&J ជា​ដូស​ជំរុញ​។

ការ​សិក្សា​បង្ហាញ​ថា អ្នក​​​ចាក់​វ៉ាក់សាំង Moderna ឬ Pfizer ដូស​ទី១ និង​ទី​២ ​គឺ​​​ស្រួល​​​ចាក់​​ដូស​ទី​៣ ជា​លទ្ធផល​​ប្រហែល​ជាដូច​គ្នា។ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចាក់​វ៉ាក់សាំង J&J (វ៉ាក់សាំង​នេះ​ចាក់​តែ​ដូស​ទី​១) ទំនង​ជាទទួល​បាន​ការ​ឆ្លើយ​តប​​ភាពស៊ាំ​ល្អ​ជាង ប្រសិន​បើ​ពួក​គេ​ចាក់​ Pfizer ឬ Moderna ជា​ដូស​ជំរុញ។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ទន្ទឹម​ជា​មួយ​គ្នា​នេះ គ្មាន​ផល​រំខាន​ធ្ងន់​ធ្ងរកើត​មាន​ទេ​សម្រាប់​ការ​ចាក់​ដូស​ជំរុញ ហើយ​រោគ​សញ្ញា​ថ្មីក៏​អត់​កើតមាន​ដែរ។ អ្នក​ស្ម័គ្រ​ចិត្ត​២​នាក់ក្អួត បន្ទាប់​ពី​ចាក់​ដូស​ជំរុញគឺ ម្នាក់​ចាក់​ Moderna និង​ម្នាក់​ទៀត​ចាក់ J&J។ មាន​២​នាក់​ផ្សេង​ទៀត​ដែល​ចាក់​ដូស​ជំរុញ J&J កើត​មាន​អាការ​អស់កម្លាំង ឬ​ដេក​មិន​សូវ​លក់​ស្រួល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

The post NIH​ រក​ឃើញ​ អ្នក​ចាក់​វ៉ាក់​សាំង J&J​ បើ​ចាក់​ Pfizer​ ឬ​ Moderna ជា​ដូស​ជំរុញ​គឺ​ល្អ​ appeared first on Kampuchea Thmey Daily.

<p>អ្នក​​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ Johnson & Johnson ​នឹង​កើត​មាន​កម្រិត​ប្រសិទ្ធភាព​ល្អ ប្រសិន​បើ​ចាក់​​​វ៉ាក់សាំង Pfizer ឬ Moderna ជា​ដូសជំរុញ​បន្ថែម។ នេះ​បើ​តាម​ការ​សិក្សា​របស់​អាមេរិក​ដែល​រំពឹង​ខ្ពស់​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ។</p> <p>វិទ្យាស្ថាន​សុខភាព​ជាតិ (NIH) បាន​សិក្សា​លើ​​ការ​ចាក់​វ៉ាក់សាំងបង្ការកូវីដ-១៩​​ចម្រុះ​គ្នា​ចំពោះ​មនុស្ស​ធំ​ជាង​៤៥០​នាក់​ដែល​បាន​ចាក់​ហោច​ណាស់​១​ដូស​ក្នុង​ចំណោម​វ៉ាក់សាំង​៣​​ប្រភេទ​ដែលកំពុង​​ប្រើ​​នៅ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​គឺ J&J, Moderna និង​ Pfizer។ ការ​សិក្សា​​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើ​ ...
Read Entire Article