អ្នកស្រុកសៀមរាប នាំគ្នាចិញ្ចឹមសត្វក្រួចតាមផ្ទះ ច្រើនជាងចិញ្ចឹមមាន់

4 days ago 4

បច្ចុប្បន្នអ្នកស្រុកសៀមរាបនាំគ្នាផ្អើលចិញ្ចឹមសត្វក្រួចច្រើនអាស្រ័យដោយសារជាសត្វងាយចិញ្ចឹម និងឈ្នះជំងឺ។ អ្នកស្រុកសៀមរាបប្រមាណ ៨០ភាគរយ ងាកមកចិញ្ចឹមសត្វក្រួចច្រើន បើប្រៀបធៀបទៅនឹងការចិញ្ចឹមមាន់ដែលមានរយៈពេលទទួលផលប្រហាក់ប្រហែលគ្នា។

អ្នកស្រី ពិសី ជាអ្នកប្រកបរបរចិញ្ចឹមសត្វក្រួច ក្នុងភូមិស្រះស្រង់ ខេត្តសៀមរាប បានឱ្យដឹងថា ការចិញ្ចឹមសត្វក្រួចមានរយៈពេលតែជាង២ខែ អាចបញ្ចេញលើទីផ្សារបាន ក្នុងនោះក៏អាចចិញ្ចឹមមេពូជក្រួចព្រមទាំងកូន និងពងផងដែរ។ ម្លៃមេពូជលក់បាន ៤.៥០០ រៀលក្នុង១ក្បាល ចំណែកកូនដែលមានអាយុជាង ២០ ថ្ងៃអាចលក់បានកូន១ក្បាលថ្លៃ ២.៥០០រៀល។

អ្នកស្រី ពិសី បន្តទៀតថា សត្វក្រួចដែលចិញ្ចឹមនេះគឺត្រូវមានចំណីរបស់វាដែលទិញមកពីផ្សាររាល់ថ្ងៃ ដោយក្នុង១បេថ្លៃ ៦៥.០០០ រៀលដែលជាចំណីតម្រូវរបស់សត្វក្រួចដើម្បីឱ្យវាឆាប់ធំធាត់ និងពងច្រើន។ បើដាក់ចំណីធម្មតាគឺពុំអាចទទួលបានផលលឿនរហ័សនោះឡើយ ដូច្នេះការចិញ្ចឹមសត្វក្រួចត្រូវចំណាយលើចំណីដែលទិញពីផ្សារដោយចៀសពុំរួចឡើយ និងត្រូវចំណាយច្រើនទៅលើចំណីប្រភេទនេះ។

អ្នកស្រី ពិសី បានឱ្យដឹងទៀតថា ទីផ្សារក្នុងស្រុកមានអ្នកមកទិញសត្វក្រួចដល់ផ្ទះ។ សត្វក្រួចចំនួន៤ក្បាល មានទម្ងន់ ១គីឡូក្រាម។

អ្នកស្រី ពិសី បន្ថែមទៀតថា ក្នុងការប្រើដើមទុនចិញ្ចឹមក្រួចនេះត្រូវចំណាយជាង ១ពាន់ដុល្លារក្នុងការចិញ្ចឹមជាលក្ខណៈគ្រួសារ។ ក្នុងនោះក៏មានការបង្កើតទូភ្ញាស់កូនក្រួចសម្រាប់លក់ចេញខ្លួនឯងផងដែរ៕

អត្ថបទ៖ កញ្ញា វ៉ាត

The post អ្នកស្រុកសៀមរាប នាំគ្នាចិញ្ចឹមសត្វក្រួចតាមផ្ទះ ច្រើនជាងចិញ្ចឹមមាន់ appeared first on Kampuchea Thmey Daily.

<p>បច្ចុប្បន្នអ្នកស្រុកសៀមរាបនាំគ្នាផ្អើលចិញ្ចឹមសត្វក្រួចច្រើនអាស្រ័យដោយសារជាសត្វងាយចិញ្ចឹម និងឈ្នះជំងឺ។ អ្នកស្រុកសៀមរាបប្រមាណ ៨០ភាគរយ ងាកមកចិញ្ចឹមសត្វក្រួចច្រើន បើប្រៀបធៀបទៅនឹងការចិញ្ចឹមមាន់ដែលមានរយៈពេលទទួលផលប្រហាក់ប្រហែលគ្នា។</p> <figure class="wp-block-image size-full"><img loading="lazy" width="960" height="720" src="https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-13_09-59-50.jpg" alt="" class="wp-image-214436" srcset="https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-13_09-59-50.jpg 960w, h...
Read Entire Article