អ្នកជាសះស្បើយពីកូវីដ មានហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាលនិង គាំងបេះដូង មួយឆ្នាំក្រោយ

4 days ago 10

មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ខ្សោយបេះដូងនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀត។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីដើមខែតុលានេះ។

ហានិភ័យខ្ពស់នេះ មិនត្រឹមតែកើតមានចំពោះអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលឈឺស្រាលផងដែរ។

ជំងឺបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់ នៅសហរដ្ឋអាមេរិករួចទៅហើយ។ ជនជាតិអាមេរិកជាង ៤៣ លាននាក់និងប្រជាជនជាង ២៣៤ លាននាក់នៅទូទាំងពិភពលោក បានរួចផុតពីជំងឺកូវីដ-១៩។ នេះអាចនាំឲ្យមានការកើនឡើងនៃជំងឺទាក់ទងនឹងបេះដូង ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

អ្នកនិពន្ធនៃការស្រាវជ្រាវថ្មីនេះ បានសរសេរថា “យុទ្ធសាស្ត្រថែទាំមនុស្សដែលបានរួចផុតពីដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ គួរតែរួមបញ្ចូលការយកចិត្តទុកដាក់ចំពោះសុខភាពនិងនិងជំងឺពាក់ព័ន្ធបេះដូង”។

ដើម្បីកំណត់ពីវិសាលភាពនៃបញ្ហាបេះដូងទាក់ទងនឹងជំងឺកូវីដ-១៩ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់អតីតយុទ្ធជនអាមេរិកជាង ១៥១,០០០ នាក់ ដែលបានរួចរស់ជីវិតក្នុងរយៈពេល ៣០ ថ្ងៃដំបូងនៃជំងឺរបស់ពួកគេ។

នេះ រាប់បញ្ចូលទាំងមនុស្សដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩, អ្នកដែលចូលបន្ទប់សង្គ្រោះបន្ទាន់ ឬអ្នកដែលព្យាបាលនៅតាមផ្ទះផងដែរ។

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃបញ្ហាសរសៃឈាមបេះដូង សូម្បីតែប៉ុន្មានខែក្រោយមកក៏ដោយ បើប្រៀបធៀបទៅនឹងក្រុមមនុស្សដែលមិនមានជំងឺកូវីដ-១៩។

នេះរួមបញ្ចូលទាំងហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល៤៨ភាគរយ, ហានិភ័យខ្ពស់នៃចង្វាក់បេះដូងលោតខុសធម្មតា៧៩ភាគរយ, ហានិភ័យខ្ពស់នៃការគាំងបេះដូង៦១ភាគរយ និងហានិភ័យខ្ពស់នៃជំងឺខ្សោយបេះដូង៧៣ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Healthline

ចុចអាន៖ កូវីដ សម្លាប់មនុស្សលើស ៧០ម៉ឺននាក់នៅ អាមេរិក

The post អ្នកជាសះស្បើយពីកូវីដ មានហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាលនិង គាំងបេះដូង មួយឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

<p>មនុស្សដែលរួចជីវិតពីជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ខ្សោយបេះដូងនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀត។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីដើមខែតុលានេះ។</p> <p>ហានិភ័យខ្ពស់នេះ មិនត្រឹមតែកើតមានចំពោះអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះអ្នកដែលឈឺស្រាលផងដែរ។</p> <div class="wp-block-image"><figure class="aligncenter"><img src="https://www.kampucheathmey.com/wp-content/uploads/2021/10/download-3-1024x668.jpg" alt=""></figure></div> <p>ជំងឺបេះដូង គឺជាបុព្វហេតុចម្បងនៃការស្លាប់ នៅសហរដ្ឋអាមេរិករួ...
Read Entire Article