ទាហាន​កូរ៉េខាងជើង ដេក​លើ​អំបែង​កញ្ចក់​និង​វាយ​បំបែក​ដុំឥដ្ឋ​នៅ​ចំពោះមុខ​គីម ជុង​អ៊ុន​(វីដេអូ)

4 days ago 10

​ប្រែ​សម្រួលៈ​វាសនា​៖ នៅ​សប្តាហ៍​នេះ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រកាស​ថា​ប្រទេស​លោក​ត្រូវ​សំរេច​អោយបាន​«​សមត្ថភាព​យោធា​ដែល​មិន​អាច​ចាញ់​បាន​»​មួយ​ដែល​គ្មាន​នរ​​ណា​ហ៊ាន​ប្រជែង​ជាមួយ​។​

​ក្នុងពេល​ជាមួយគ្នា ទូរទស្សន៍​កូរ៉េ​ខាងជើង​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​មកពី​កងកម្លាំងប្រដាប់អាវុធ សម្តែង​ឈុត​ឆាក​អស្ចារ្យ​ផ្សេងៗ​។​

​យោង​តាម​សារព័ត៌មាន​The Independent ការសម្តែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​លោក​គីម​ទៅ​បើក​ពិធី​តាំងពិព័រណ៍​យោធា​«​ការពារ​ខ្លួន​»​កាលពី​ថ្ងៃ​ចន្ទ​។​ក្នុង​វីដេអូ ពួក​ទាហាន​​បាន​បង្ហាញ​ភាព​ធន់​នឹង​ការវាយដំ​ប៉ះទង្គិច ដូច​ជា​ការ​វាយ​នឹង​ដំបង​ឈើ​លើ​ដងខ្លួន ការប្រើ​ដៃជើង​និង​ក្បាល​បំបែក​ឥដ្ឋ​។​

​ក្នុង​ការសម្តែង​កាន់តែ​អស្ចារ្យ​មួយទៀត​ទាហាន​បាន​ដេក​លើ​អំបែង​កញ្ចក់​និង​ដែកគោល និង​អោយ​គេ​ដាក់​ផ្ទាំង​ថ្ម​ពីលើ​មុន​ពេល​សហសេវិក​បាន​ប្រើ​ញញួរ​ធំ​វាយ​ពីលើ​។​ទាហាន​២​នាក់​ទៀត​ក៏​កាន់​​តែ​សម្តែង​បែប​ធ្វើបាប​ខ្លួន ដោយ​យក​ដែក​មួ​យ​ដើម​មក​ដាក់​ត្រង់​ក​ពួកគេ​ហើយ​រុញ​វា​ផ្ទប់​គ្នារ​ងូត​ទាល់តែ​ដែក​ឡើង​កោង​។​

​លោក​គីម ជុង​អ៊ុន ត្រូវ​គេ​ឃើញ​អង្គុយ​មើល​ការសម្តែង​នេះ​ក្នុងចំណោម​ទាហាន​ទះដៃ​អបអរ​ការសម្តែង​។​

​ការបង្ហាញ​កម្លាំង​យោធា​នេះ​កើតឡើង​ចំពេល​លោក​គីម បាន​បន្ទោស​អាម៉េរិក​ថា​ជា​អ្នកបង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់ និង​បាន​ប្រកាសថា កូរ៉េខាងជើង​ត្រូវតែ​សំរេច​អោយបាន​សមត្ថភាព​យោ​​ធា​ដែល​មិន​អាច​ចាញ់​បាន​មួយ​៕


The post ទាហាន​កូរ៉េខាងជើង ដេក​លើ​អំបែង​កញ្ចក់​និង​វាយ​បំបែក​ដុំឥដ្ឋ​នៅ​ចំពោះមុខ​គីម ជុង​អ៊ុន​(វីដេអូ) appeared first on Rasmei Kampuchea Daily.

<p>​ប្រែ​សម្រួលៈ​<em><strong>វាសនា</strong></em>​៖ នៅ​សប្តាហ៍​នេះ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រកាស​ថា​ប្រទេស​លោក​ត្រូវ​សំរេច​អោយបាន​«​សមត្ថភាព​យោធា​ដែល​មិន​អាច​ចាញ់​បាន​»​មួយ​ដែល​គ្មាន​នរ​​ណា​ហ៊ាន​ប្រជែង​ជាមួយ​។​</p> <p><p class="embed-responsive embed-responsive-16by9 post-embed"><iframe class="embed-responsive-item" src="https://www.youtube.com/embed/t7_y66riXMg?start=1&amp;feature=oembed" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture" allowfullscreen></ifram...
Read Entire Article