អ៊ីស្រាអែល និង​អាម៉េរិក​បង្ហើប​ពី​ការប្រើ​កម្លាំង​បើ​ការទូត​ជាមួយ​អ៊ីរ៉ង់​បរាជ័យ​

4 days ago 5

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​ថា​ខ្លួន​អាច​ប្រើ​កម្លាំង​ប្រសិនបើ​កិច្ចការ​ទូត​ស្តី​ពី​កម្ម​​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ ដោយ​ប្រមូលផ្តុំ​ការគាំទ្រ​យ៉ាង​ជិតស្និទ្ធ​ជា​ង​ពេលណាៗ​ទាំងអស់​ចំពោះ​ការព្រមាន​ដោយ​អ៊ីស្រាអែល​។​

​នៅ​ចំពោះមុខ​ការជាប់គាំង​ក្នុងការ​ចរចា​ជាមួយ​អ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ខណៈ​លោក​ជួបពិភាក្សា​ត្រីភាគី​ជាមួយ​មន្ត្រី​​ការទូត​កំពូលៗ​របស់​អ៊ីស្រាអែល​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ជា​សម្ពន្ធមិត្ត​អាម៉េរិក​ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នឹង​គ្នា​កាលពី​ឆ្នាំមុន​ចំពេល​មាន​ការព្រួយបារម្ភ​រួមគ្នា​អំពី​រដ្ឋាភិបាល​​ក្រុងតេអេ​រ៉ង់​។​

​លោក​ប្លីង​ខិន​បាន​បន្ត​សុំ​អោយ​លោកបៃ​ដិន​ដើម្បី​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ឡើងវិញ​ក្រោយ​ពី​ត្រូវ​បាន​ទាត់ចោល​ដោយ​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដែល​ក្នុងនោះ​​អ៊ីរ៉ង់​បាន​កាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែរ​យ៉ាង​ខ្លាំង​ជា​ថ្នូរ​នឹង​ការសន្យា​ដែល​មិន​បាន​បំពេញ​នៃ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​លោក​ប្លីង​ខិន​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​រួម​គ្នា​មួយ​ថា “​យើង​បន្ត​ជឿជាក់ថា ការទូត​គឺជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​”​។​

​លោក​បាន​និយាយថា “​ប៉ុន្តែ​វា​ត្រូវការ​ពីរ​ភាគី​ដើម្បី​ចូលរួម​ក្នុង​ការទូត​ហើយ​យើង​មិន​បាន​ឃើញ​អ៊ីរ៉ង់​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ដូច្នេះ​ទេ​នៅ​ចំណុច​នេះ​”​។​

​លោក​បាន​ព្រមាន​ថា “​យើង​បាន​ត្រៀម​ងាក​ទៅរក​ជម្រើស​ផ្សេង​ទៀត​ប្រសិនបើ​អ៊ីរ៉ង់​មិន​ផ្លាស់​ប្តូរ​ទិស​ដៅ​”​។​

​លោក​មិន​បាន​និយាយ​លម្អិត​ទេ​ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក​យ៉ែ ឡា​ភី​ដ បាន​និយាយ​អំពី​ការអត្ថាធិប្បាយ​របស់​លោក​ប្លីង​ខិន​ថា “​ខ្ញុំ​គិតថា​អ្នក​រាល់គ្នា​ច្បាស់​ជា​យល់​ហើយ​នៅ​ទី​​នេះ​នៅ​អ៊ីស្រាអែល​និង​នៅអេ​មីរ៉ា​ត​និង​នៅ​តេ​អេ​រ៉ង់ តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​នោះ​”​។​

​លោក​ឡា​ភី​ដ​គឺ​និយាយ​ចំៗ​ជាង​លោក​ប្លីង​ខិន ដោយ​និយាយថា ទាំង​គាត់​និង​ប្លីង​ខិន​ក្នុងនាម​ជា​កូនប្រុស​របស់​អ្នក​រស់រានមានជីវិត​ពី​ការសម្លាប់​រង្គាល​ក្នុង​ព្រឹត្តិការណ៍ Holocaust “​ដឹងថា​មាន​គ្រា​ខ្លះ​ប្រទេស​នានា​ត្រូវ​ប្រើ​កម្លាំង​ដើម្បី​ការពារ​ពិភពលោក​ពី​អំពើអាក្រក់​”​។​

​លោក​ឡា​ភី​ដ​បាន​និយាយថា “​ប្រសិនបើ​របប​ភេរវកម្ម​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​។ យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពិភព​អរិយធម៌​នឹងមិន​អនុញ្ញាត​ឱ្យ​មាន​រឿង​​នេះ​កើតឡើង​ទេ​”​។​

“​អ៊ីស្រាអែល​សូម​រក្សា​សិទ្ធិ​ក្នុងការ​ធ្វើ​សកម្មភាព​នៅ​គ្រប់​ពេល​តាម​វិធី​ណា​ក៏​បាន​ដែរ​។ នេះ​មិន​ត្រឹមតែ​ជា​សិទ្ធិ​របស់​យើង​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​ជា​ការទទួលខុសត្រូវរ​បស់​យើង​ផងដែរ​”៕

​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក​យ៉ែ ឡា​ភី​ដ (​ឆ្វេង​) រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន និង​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​លោក សេក អាប់​ឌុល ប៊ីន ហ្សា​យ៉េត អាល់​-​ណា​យ៉ាន ចូលរួម​សន្និសីទ​រួម​នៅ​ក្រសួងការបរទេស​អាម៉េរិក

The post អ៊ីស្រាអែល និង​អាម៉េរិក​បង្ហើប​ពី​ការប្រើ​កម្លាំង​បើ​ការទូត​ជាមួយ​អ៊ីរ៉ង់​បរាជ័យ​ appeared first on Rasmei Kampuchea Daily.

<p>ប្រែ​សម្រួល : <strong><em>កញ្ញា​ដា​លី​ស</em></strong> (​ដេលី​មែ​ល​) ៖ រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​ថា​ខ្លួន​អាច​ប្រើ​កម្លាំង​ប្រសិនបើ​កិច្ចការ​ទូត​ស្តី​ពី​កម្ម​​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ ដោយ​ប្រមូលផ្តុំ​ការគាំទ្រ​យ៉ាង​ជិតស្និទ្ធ​ជា​ង​ពេលណាៗ​ទាំងអស់​ចំពោះ​ការព្រមាន​ដោយ​អ៊ីស្រាអែល​។​</p> <p>​នៅ​ចំពោះមុខ​ការជាប់គាំង​ក្នុងការ​ចរចា​ជាមួយ​អ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ខណៈ​លោក​ជួបពិភាក្សា​ត្រីភាគី​ជាមួយ​មន្ត្រី​​ការទូត​...
Read Entire Article