ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន

4 days ago 5

បរទេស៖ រដ្ឋាភិបាលតាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានធ្វើការព្រមានប្រេសិត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ការបន្តប៉ុនប៉ងដាក់សម្ពាធខ្លួន តាមរយៈទណ្ឌកម្ម នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងអាចបង្កឲ្យមាន រលកជនភៀសខ្លួន។

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយប្រាប់មន្ត្រីការទូត លោកខាងលិច នៅក្នុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងដូហាថា ការធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានទន់ខ្សោយ គឺមិនស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកណាម្នាក់នោះទេ ព្រោះឥទ្ធិពលអវិជ្ជមានរបស់វា នឹងធ្វើឲ្យប៉ះពាល់ ដោយត្រង់ចំពោះ ពិភពលោក ក្នុងកត្តាសន្តិសុខ និងការធ្វើចំណាកចេញ ពីប្រទេស។

យោងតាម សេចក្តីថ្លែងការណ៍មួយ លោក Amir Khan Muttaqi បាននិយាយប្រាប់កិច្ចប្រជុំនៅទីក្រុងដូហាដូច្នេះថា “យើងជំរុញប្រទេសលើពិភពលោក ឲ្យបញ្ចប់ទណ្ឌកម្មដែលកំពុងមាន និងអនុញ្ញាតឲ្យធនាគារធ្វើប្រតិបត្តិការតាមប្រក្រតី ដូច្នោះក្រុមមនុស្សធម៌ អង្គការនិងរដ្ឋាភិបាល អាចបបង់ប្រាក់ខែឲ្យដល់បុគ្គលិកពួកគេ ជាមួយការទំនុកបម្រុងដោយខ្លួនឯងផ្ទាល់ និងជំនួយហិរញ្ញវត្ថុអន្តរជាតិ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ធ្លាប់បាននិយាយថា ខ្លួនបានត្រៀមជាស្រេច ដើម្បីគាំទ្រផ្នែកជំនួយមនុស្សធម៌ នៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានក្តីព្រួយបារម្ភពីការផ្តល់ការគាំទ្រដោយត្រង់ ដល់ពួកតាលីបង់ ដោយគ្មានការធានាថា ក្រុមនេះនឹងគោរពសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរបស់ស្រ្តី៕

ប្រែសម្រួល៖ប៉ាង កុង

<div class="sharethis-inline-share-buttons"></div> <p><strong>បរទេស៖ រដ្ឋាភិបាលតាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានធ្វើការព្រមានប្រេសិត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថា ការបន្តប៉ុនប៉ងដាក់សម្ពាធខ្លួន តាមរយៈទណ្ឌកម្ម នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងអាចបង្កឲ្យមាន រលកជនភៀសខ្លួន។</strong></p> <p>រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយប្រាប់មន្ត្រីការទូត លោកខាងលិច នៅក្នុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងដូហាថា ការធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានទន់ខ្សោយ គឺមិនស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកណាម្នាក់នោះទេ ព្រោះឥទ្ធិពលអវិជ្ជ...
Read Entire Article