ឆេះផ្ទះពលរដ្ឋជាន់ទី១ ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់

4 days ago 10

ភ្នំពេញ ÷ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ ដែលចាក់ចោទុកចោល យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៧ កែងផ្លូវលេខ១៨២ ក្បែរក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅជាប់នឹងផ្ទះកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយ ចេញពីក្នុងផ្ទះ និងអណ្តាតភ្លើងយ៉ាងខ្លាំង បន្ទាប់មកបងប្អូនពលរដ្ឋជិតខាង បាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់ រួចក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។ ក្រោយពីលោកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានទទួលដណឹងថា មានអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌ៧មករា ក៏បញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង និង រថយន្តជំជួយផ្សេងៗទៀត បានចេញមកអន្តរាគមន៍ភ្លាមៗ។ ក្រោយបាញ់ពន្លត់កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន និងប្រើរយៈពេលជិត១ម៉ោង ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ ចំពោះការខូចខាត គឺឆាប់ឆេះសម្ភារៈខាងក្នុងជាន់ទី១ អស់ទាំងស្រុង និង មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំណែកមូលហេតុកម្លាំងសមត្ថកិច្ចកំពុងស្រវជ្រាវ៕រក្សាសិទ្ធិដោយ ៖ សា […]

The post ឆេះផ្ទះពលរដ្ឋជាន់ទី១ ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់ appeared first on CEN.

<p>ភ្នំពេញ ÷ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ ដែលចាក់ចោទុកចោល យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៧ កែងផ្លូវលេខ១៨២ ក្បែរក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅជាប់នឹងផ្ទះកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយ ចេញពីក្នុងផ្ទះ និងអណ្តាតភ្លើងយ៉ាងខ្លា...
Read Entire Article