សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​ជនជាតិ​ចិន ៤នាក់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន

4 days ago 5

សមត្ថកិច្ច​​ខេត្ត​ព្រះសីហនុ​ ចាប់​ខ្លួន​បុរស​ជនជាតិចិន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទ ដែល​លាក់​ទុក​ក្នុង​បន្ទប់​ជួល ២កន្លែង​ផ្សេង​គ្នា នៅ​សង្កាត់​លេខ២ និង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១២ តុលា។

ប្រភេទ​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​រក​ឃើញ​នោះ មាន​ម្សៅ​ក្រាម ស ថ្លា រុក្ខជាតិ​ក្រៀម ថ្នាំ​គ្រាប់​មេតំហេ្វតាមីន ថ្នាំ​ញៀន​អ៊ិចស្តាស៊ី​ប្រភេទ​ទឹក និង​ម្ស៉ៅ (MDMA) និង​ម្សៅ​ក្រាម​ពណ៌​ប្រផេះ សង្ស័យ​ជា​សារ​ធាតុ​ញៀន​ សរុប​ចំនួន ៣៧កញ្ចប់​តូចៗ។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​​ខេត្តព្រះសីហនុ ដើម្បី​អនុវត្ត​តាម​នីតិវិធី។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ​បាន​ទេ​ ​នៅ​ថ្ងៃ​ទី​១៣ តុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​មាន​ទទួល​។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍ លោក យង់ គឹមអេង សង្កេត​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន​ ដែល​មិន​ចេះ​ថមថយ​នេះ គឺ​ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​ទន់​ខ្សោយ ដែល​ធ្វើឲ្យ​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន នៅតែ​មាន​សេរីភាព​អាច​ធ្វើ​អាជីវកម្ម​នេះ​បាន​ដដែល។

លោក​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បន្ត​ស្វែង​រក​ចាប់​ខ្លួន​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ដែល​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស មក​ដាក់​ទោស​តាម​ច្បាប់ ឲ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ឈប់​ការ​ចែកចាយ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស។

ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ .៨២៨​នាក់ និង​គ្រឿង​ញៀន​សរុប ១.០៤៩​គីឡូក្រាម។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ មាន​មនុស្ស​ .០៤៤នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន ហើយ​មនុស្ស​ .៧៨៤នាក់ រួម​ទាំង​ជន​បរទេស ២១៧​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បណ្ដេញ​ចេញ​ជនជាតិ​ចិន​សរុប​ចំនួន ៧៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨នាក់ ក្នុង​រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២១ នេះ៕

សមត្ថកិច្ច​​ខេត្ត​ព្រះសីហនុ​ ចាប់​ខ្លួន​បុរស​ជនជាតិចិន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទ ដែល​លាក់​ទុក​ក្នុង​បន្ទប់​ជួល ២កន្លែង​ផ្សេង​គ្នា នៅ​សង្កាត់​លេខ២ និង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១២ តុលា។

ប្រភេទ​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​រក​ឃើញ​នោះ មាន​ម្សៅ​ក្រាម ស ថ្លា រុក្ខជាតិ​ក្រៀម ថ្នាំ​គ្រាប់​មេតំហេ្វតាមីន ថ្នាំ​ញៀន​អ៊ិចស្តាស៊ី​ប្រភេទ​ទឹក និង​ម្ស៉ៅ (MDMA) និង​ម្សៅ​ក្រាម​ពណ៌​ប្រផេះ ស...
Read Entire Article