ប្រជុំឆ្លងសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង

4 days ago 14

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែតុលា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារចំនួន ២៖

ទី១. ផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង)

ទី២. វិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ហ.ស) និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥១ រូប។

បើតាមក្រសួងទេសចរណ៍ ឯកសារទាំង ២នេះរៀបចំឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា [….] ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មកគឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា ២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី ២ គឺបើកទទួលទេសចរណ៍វ៉ាក់សាំង[…]៕

The post ប្រជុំឆ្លងសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង appeared first on Kampuchea Thmey Daily.

<p>លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែតុលា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារចំនួន ២៖</p> <p>ទី១. ផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង)</p> <p>ទី២. វិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។</p> <p>កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ហ.ស) និងដោយមាន...
Read Entire Article